ឥណ្ឌូនេស៊ីៈ ទីភ្នាក់ងារឧតុនិយម និងវិទ្យាសាស្ត្រផែនដី នៅព្រឹកថ្ងៃសៅរិ៍នេះ បាននិយាយថា គ្រោះរញ្ជួយដីដ៏មានឥទ្ធិពលខ្លាំងមួយ បានធ្វើឲ្យកក្រើកនៅខេត្ត North Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ហើយថែមទាំងបង្កឲ្យមានសក្តានុពលនៃរលកស៊ូណាមិទៀតផង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
រញ្ជួយដីនេះ បានវាយប្រហារក្នុងកម្រិត ៧,១ ទៅ ៦,៨ រ៉ិចទ័រ ដែលបានបង្កឲ្យមានសញ្ញាព្រមានពីរលកស៊ូណាមិ ដែលវាបានកើតទ្បើងនៅវេលាម៉ោង ៣ និង ២៣ នាទីព្រឹក (ម៉ោងនៅទីក្រុងហ្សាកាតា) ជាមួយអានុភាពវាយប្រហារ នៅចំណុចកណ្ដាលចម្ងាយ ២៤៦ គីឡូម៉ែត្រពីភាគពាយព្យកោះ Sangihe និងជម្រៅ ៤៨ គីឡូម៉ែត្រ ក្រោមបាតសមុទ្រ ៕
មតិយោបល់