ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀន១០កញ្ចប់ធំ!

ភ្នំពេញ: ជនសង្ស័យជាជនជាតិវៀតណាម ម្នាក់ ត្រូវបានកម្លាំងខណ្ឌឬស្សីកែវ សហការជាមួយនិងនគរបាលប៉ុស្តិ៍ស្វាយប៉ាក ធ្វើការស្រាវជ្រាវ ឈានទៅដល់ការចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនបាន ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ធំ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទី យប់ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២២ ផ្សារផ្លាហ្សា ផ្លូវលំ ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ង្វៀង យាំងទៀង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលលេខ២២ ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ក្រាមព៌ណសថ្លា ចំនួន១០កញ្ចប់ធំ,
ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១, ថង់ប្លាស្ទិចសម្រាប់ច្រកមួយចំនួន,
ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក សហការជាមួយនិងនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រ រួចក៏ឈានទៅដល់ការកំណត់មុខសញ្ញាជនសង្ស័យ ឈានដល់ការចុះបង្ក្រាបនិងចាប់ខ្លួនបានតែម្តង ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ធំ រួមនឹងវត្ថុតាងមួយចំនួនបន្ថែម។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់