ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានប្តេជ្ញាថា នឹងនៅតែជាអ្នកជិតខាងល្អជាមួយកូរ៉េខាងជើង បើទោះជាមានការរិះគន់ដល់កម្រ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ក្រុងព្យុងយ៉ាង ធ្វើការវាយប្រហារក៏ដោយ ប៉ុន្តែចិននឹងបន្ដរក្សានយោបាយការទូត រួមទាំងជួយសេដ្ឋកិច្ចប្រទេសនេះដដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានអត្ថាធិប្បាយទៅកាន់ភ្នាក់ងារ KCNA នៅឯសន្និសីទកាសែតមួយថា « រដ្ឋាភិបាលចិន នៅតែមានជំហរការអភិវឌ្ឍល្អនឹងអ្នកជិតខាង ព្រមទាំងកិច្ចសហប្រតិបត្តិការមិត្តភាពដដែរ ជាមួយកូរ៉េខាងជើង។
ក្នុងនោះលោក Geng បានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំង ក៏នឹងបន្តការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ តាមរយៈការចរចា និងពិគ្រោះយោបល់៕
មតិយោបល់