ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក Duterte នឹងបង្កើនថវិកាជាតិថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសពីការ​កើន​ឡើងយ៉ាងខ្លាំងនៅក្នុងថវិកាជាតិនៅឆ្នាំក្រោយ ដើម្បីផ្តល់មូលនិធិដល់សង្រ្គាម​ដ៏ចម្រូងចម្រាសរបស់​គាត់ ប្រឆាំងនឹងបទឧក្រិដ្ឋជាមួយកងកម្លាំងសន្តិសុខ ដើម្បីទទួលបានការដំឡើងប្រាក់ខែច្រើនជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។

លោកប្រធានាធិបតីរូបនេះ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដី កាលពីខែឧសភា និងបាន​អនុវត្តការបង្ក្រាបប្រឆាំងគ្រឿងញៀនភ្លាមៗ ដែលប៉ូលិសបានបាញ់សម្លាប់មនុស្សជាង ១.០០០នាក់​ នេះ​បើយោងតាមការសរុបតួលេខពីប្រព័ន្ធផ្សព្វផ្សាយ។

នៅឆ្នាំ២០១៧ ប្រទេសនេះបានប្រកាសថា ថវិកាជាតិមានចំនួន ៣,៣៥ ពាន់ពាន់លានប៉េសូ ស្មើនឹង ៧២.៣ពាន់លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ១១,៦ភាគរយចាប់ពីឆ្នាំនេះ ហើយលោក Duterte បានឱ្យដឹងកាលពីថ្ងៃចន្ទថា ជាអាទិភាពកំពូលសម្រាប់ការចំណាយរបស់រដ្ឋាភិបាល បានកើន​ឡើងទៅលើការបង្ក្រាបបទល្មើស ដែលមានប្រសិទ្ធិភាពបន្ថែមទៀត។

ថវិកាប៉ូលិសនឹងកើនឡើង ២៤,៦ភាគរយដល់ ១១០,៤ពាន់លានប៉េសូ​ ជាមួយប្រាក់នឹងត្រូវចំណាយ​លើ​ការ​ជួលមន្រ្តីជាច្រើនទៀត ហើយបង្កើនប្រាក់ខែរបស់ពួកគេ និងការទិញកាំភ្លើងជាច្រើនទៀត នេះបើយោង​តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។

ថវិការបស់តុលាការនេះ នឹងកើនឡើង ២១,៥ភាគរយ ដើម្បីជួយពួកគេឲ្យដោះស្រាយករណីជាច្រើនទៀត​ផងដែរ។ ដូច្នេះលោក Duterte មានគម្រោងបង្កើន ១៥ភាគរយនៅក្នុងថវិកាយោធានេះ ដែលមានទឹក​ប្រាក់ ១៣០,៦ពាន់លានប៉េសូ។

សូមបញ្ជាក់ថា បើយោងតាមការព្យាករដោយ Bloomberg ថវិកាឆ្នាំ២០១៧ ឱនភាពរបស់រដ្ឋាភិបាល អាចរីក​ធំ​ជាង​នេះដល់ទៅ ៤៧៨,១ពាន់លានប៉េសូ ឬ ៣,០ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ចាប់ពី ២,៧ភាគរយនៅឆ្នាំនេះ៕

Philippines' Duterte withdraws

មតិយោបល់