ភ្នំពេញៈ បុរសម្នាក់ បានបែកក្បាលហូរឈាមស្រោចពេញខ្លួន និងភាគីម្ខាងទៀត រងរបួសស្រាល ខណៈដែលគាត់បានជិះ ម៉ូតូរម៉កកង់បី វ៉ាម៉ូតូ៤គ្រឿង ដែលមានគ្នាប្រុសស្រីប្រហែល៧នាក់ ទើបតែចេញពីហូបការ ខឹងនឹងគេជិះម៉ូតូវ៉ា ក៏មានការ ឈ្លោះប្រកែកគ្នា ឈានទៅដល់ការផ្ទុះហិង្សា បណ្ដាលឲ្យភាគីអ្នកបើកម៉ូតូរម៉កកង់បី បែកក្បាលហូរឈាមស្រោចពេញខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងកណ្ដាលរាត្រី។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង១០នាទី យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចស្តុបទួលទំពូង តាមបណ្ដោយផ្លូវ ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងទៅតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បានជិះម៉ូតូ រម៉កកង់បី ១គ្រឿង ពណ៌ក្រហម ហើយជិះតាមបណ្ដោយផ្លូវលេខ ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង បំណងជិះទៅយកភ្ញៀវ ហើយបានវ៉ាម៉ូតូចំនួនជា៤គ្រឿងដែលអ្នកជិះទាំងអស់គ្នាមានគ្នាប្រុសស្រីប្រហែល៧នាក់ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ដែលទើបតែចេញពីហូបការ ក៏កើតមានរឿងខឹងនឹងការជិះវ៉ា ក៏បាននាំគ្នាជិះតាមបុរសអ្នកបើក ម៉ូតូកង់បី រួចក៏កើតមានការឈ្លោះប្រកែកគ្នា ឈានទៅដល់ការផ្ទុះហិង្សាវាយគ្នាបណ្ដាលឲ្យភាគីខាងបុរសអ្នកបើកកង់បី របួសបែកក្បាលហូរឈាមស្រោចពេញខ្លួន។ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយកើតហេតុភាគីបុរសអ្នកបើកម៉ូតូកង់បី ដែលរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួននោះ បានដាក់ពាក្យបណ្ដឹងទៅលើភាគីដែលឈ្លោះគ្នាជាមួយគាត់។ ចំណែកភាគីម្ខាងទៀតដែលមានគ្នាច្រើន គាត់ថាមិនចង់មានរឿងទេ សុំស្មើគ្នា រួចក៏ត្រូវកងរាជអាវុតហត្ថខណ្ឌចំការមនឃាត់ខ្លួនសិន ដើម្បីសាកសួរ និងដោះស្រាយទៅតាមផ្លូវច្បាប់៕












មតិយោបល់