ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

វៀតណាម នឹងបោះទុនវិនិយោគ ១៥១លានដុល្លារ ដើម្បីពង្រីកព្រលានយន្តហោះបន្ថែម

វៀតណាម: ក្រុមហ៊ុនជើងហោះហើរនៅក្នុងស្រុកបានឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិ Cam Ranh ស្ថិតនៅកណ្តាលខេត្ត Khanh Hoa របស់ប្រទេសវៀតណាម នឹងពង្រីកស្ថានីយ៍ព្រលានយន្តហោះបន្ថែមទៀត ដោយដាក់ទុនវិនិយោគទឹកប្រាក់ចំនួន ១៥១លានដុល្លារអាមេរិក។

ទឹកប្រាក់ចំនួន ៣,៣៩៥ពាន់លានដុង ប្រហែល ១៥១លានដុល្លារ នឹងត្រូវវិនិយោគក្នុងការកសាងស្ថានីយថ្មីមួយទៀតនៅព្រលានយន្តហោះដើម្បីបម្រើអ្នកដំណើរជាង ២,៥លាននាក់ នៅឆ្នាំ២០២០ និងសម្រាប់អ្នកដំណើរចំនួន ៤លាននាក់ទៀត នៅឆ្នាំ២០២៥ និងអ្នកដំណើរចំនួន ៦លាននាក់ផ្សេងទៀត ក្នុងឆ្នាំ២០៣០។

បន្ទាប់ពីបានបញ្ចប់ការសាងសង់ស្ថានីយ៍ថ្មី ដែលមានទំហំផ្ទៃដី ៥២.០០០ម៉ែត្រការ៉េ អាចត្រូវបានពង្រីកធំជាងមុន ដូច្នេះព្រលានយន្តហោះនេះអាចបម្រើអ្នកដំណើរចំនួន ៨លាននាក់ ក្នុងមួយឆ្នាំៗ បន្ទាប់ពីឆ្នាំ២០៣០។ ក្រុមហ៊ុនបាននិយាយថា ប្រសិនបើក្រសួងដឹកជញ្ជូនបានអនុម័តគម្រោងសំណង់នឹងចាប់ផ្តើមនៅដើមខែកញ្ញា និងស្ថានីយថ្មីនេះនឹងត្រូវបានដាក់ចូលទៅក្នុងការប្រើប្រាស់នៅក្នុងខែធ្នូឆ្នាំ២០១៧។

ព្រលានយន្តហោះអន្តរជាតិ Cam Ranh ដែលមានសមត្ថភាពនៅក្នុងរចនាបទដែលវាអាចផ្ទុកអ្នកដំណើរចំនួន ១,៥ លាននាក់ក្នុងមួយឆ្នាំ និងបំរើការដល់អ្នកដំណើរចំនួន ២,៧លាននាក់ កាលពីឆ្នាំ២០១៥។

នៅក្នុងត្រីមាសដំបូងដើមឆ្នាំនេះ នៅក្នុងទីក្រុង Nha Trang ខេត្ត Khanh Hoa បានស្វាគមន៍ភ្ញៀវទេសចរចិនជិត ១១០.០០០នាក់ ដែលមានចំនួនខ្ពស់ជាង៥ដង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្តវៀតណាម។

សូមបញ្ជាក់ថា បើតាមការព្យាករណ៍របស់សមាគមទេសចរណ៍ Nha Trang-Khanh Hoa បានឲ្យដឹងថា ភ្ញៀវទេសចរចិន ប្រមាណ ៤០០.០០០នាក់ នឹងធ្វើកំសាន្តនៅក្នុងរដ្ឋធានី Nha Trang ដែលតំបន់ឆ្នេរកោះដ៏ស្រស់ស្អាតរបស់វៀតណាម៕

109689_image005 nha-trang

មតិយោបល់