ព័ត៌មានសេដ្ឋកិច្ច

ក្នុង១ឆ្នាំ រដ្ឋ ចំណាយ ២០០លានដុល្លារ ដើម្បីជួសជុលថែទាំផ្លូវជាតិ

ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណជា ២០០លានដុល្លារអាមេរិក ដើម្បីជួសជុលថែទាំផ្លូវជាតិ ទូទាំងប្រទេស។ នេះបើយោងតាមការឲ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាភ្នំពេញថ្មី។

លោកពន្យល់ថា ការចំណាយសម្រាប់ថែទាំ កាន់តែកើនឡើងដោយសារ ផ្លូវកាន់តែច្រើន ហើយភាគច្រើនខូចខាត ដោយសារការដឹកទំនិញលើសទម្ងន់ច្រើន។

បើសិនជាឡាន១គ្រឿង ដឹកលើសទម្ងន់ ១០តោន គឺស្នើនឹងរថយន្ត១ម៉ឺនគ្រឿង (១០ស្វ័យគុណ៣) ឆ្លងកាត់ ធ្វើឲ្យផ្លូវសឹករិចរិល។ បើដឹកលើសទម្ងន់ ២០តោន គឺស្នើនឹងរថយន្ត ១៦ម៉ឺនគ្រឿង (២០ស្វ័យគុណ៣) ឆ្លងកាត់។

លោក ស៊ុន ចាន់ថុល ក៏សូមអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ ឲ្យជួយថែទាំផ្លូវជាតិផង ព្រោះបញ្ហានេះ ធ្វើឲ្យខាតបង់ដល់ ថវិកាជាតិដ៏ច្រើន។

គួរជម្រាបដែរថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាភ្នំពេញថ្មី របស់ក្រុមហ៊ុន HK Car Inspection ស្ថិតនៅតាមបណ្តោយផ្លូវ ១៩២៨ ម៉ុងឫទ្ធី ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

មតិយោបល់