មន្រ្តីសន្តិសុខបាននិយាយថា យ៉ាងហោចណាស់ មានទាហាន ៧នាក់បានរងរបួស នៅថ្ងៃពុធនេះ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកដៃដែលជិះនៅលើរថយន្តយោធា ដែលពួកគេបានជិះនៅភាគខាងត្បូងប្រទេសហ្វីលីពីន។
លោក Maj. Filemon Tan Jr. ជាអ្នកនាំពាក្យរបស់អង្គភាពយោធាកម្ម៉ង់ដូភាគខាងលិច Western Comand បាននិយាយថា ក្រុមអង្គភាពយោធាទាំងនោះមកពីក្រុមកម្ម៉ង់ដូ Scout Ranger ទី១០ ហៅកាត់ថា (SRC) ដែលត្រូវបានវាយប្រហារគ្រាប់បែកដៃ នៅវេលាម៉ោងប្រមាណ ៥និង២០ព្រឹក ត្រូវនឹងម៉ោងក្នុងទីក្រុងស៊ូលូ ភាគខាងត្បូង ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរនៅថ្ងៃពុធនេះ។
លោក Tan បានឱ្យដឹងថា ការស៊ើបអង្កេតបង្ហាញថា ពួកទាហានបានស្ថិតនៅលើរថយន្តយោធារបស់ពួកគេ នៅលើវិថីមួយដែលពួកគេត្រឡប់ទៅមូលដ្ឋានវិញ បន្ទាប់ពីទៅទទួលយកដៃគូក្នុងការជិះកាណូតដឹកអ្នកដំណើរមួយនៅឯកំពង់ផែ Jolo គ្រាដែលគ្រាប់បែកនោះ ត្រូវគេគ្រវែងមកមិនដឹងគោលដៅនោះទេ។
លោក Tan បានថ្លែងថា ពួកទាហានបានគិតថា ដំបូងនៃវត្ថុរឹងដែលមិនស្គាល់ធ្លាក់ចូលរថយន្តតែម្តង បន្ទាប់មកបានផ្ទុះឡើងក្នុងមួយវិនាទី ដែលបង្កឲ្យមនុស្ស ៧នាក់របួស។ លោកបាននិយាយថា ទាហានដែលរងរបួសស្រាល ត្រូវបានគេនាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាភ្លាមៗផងដែរ។ លោកបានបន្តឲ្យដឹងថា គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕
មតិយោបល់