ភោជនីយដ្ឋានជិត ១០០០កន្លែងកំពុងប្រកួតប្រជែង នៅក្នុងទីក្រុងភ្នំពេញ ខណៈភោជនីយដ្ឋានសរុបប្រមាណ ២៥០០កន្លែងទូទាំងប្រទេស បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមការឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន CAMFOOD CAMHOTEL 2016 ធ្វើឡើងកាលពីពេលថ្មីៗនេះ។
វិស័យភោជនីយដ្ឋាននៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា អាចរកចំណូលបានប្រហែល ៣០០លាន ទៅ ៤០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយវិស័យនេះ នៅមានឱកាស ដែលអាចលូតលាស់ទៅមុខទៀត ដោយសារតែស្ថេរភាពនយោបាយ និងកំនើនប្រជាជនវ័យកណ្តាល។
បើទោះបីជា នៅមានឱកាសវិនិយោគច្រើនក្នុងវិស័យនេះ ហាងជាច្រើនក៏បានបិទទ្វារផងដែរ ព្រោះកាលពីមុន ហាងផ្តល់សេវាកម្មធម្មតាអាចរក្សាអតិថិជនបាន តែនៅពេលថ្មីៗនេះ ហាងនីមួយៗចាំបាច់ មានផលិតផលល្អ តុបតែងស្អាត សេវាកម្មល្អ បើមិនដូច្នោះទេ អាចនឹងបរាជ័យទៅវិញ៕

មតិយោបល់