ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិកដាក់ពង្រាយទាហាន ២.០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមចោរលួចប្រេង ក្នុងប្រទេស

ម៉ិកស៊ិក: អភិបាលរដ្ឋ Puebla លោក Antonio Gali បានប្រកាសកាលពីថ្ងៃសុក្រថា ទាហានប្រហែល ២.០០០ នាក់ ត្រូវបានបញ្ជូនទៅកាន់រដ្ឋ Puebla ភាគកណ្ដាលនៃប្រទេសម៉ិកស៊ិក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្មលួចប្រេង។ នេះបើយោងតាមរយ: សារព័ត៌មាចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ០៦ ខែឧសភា ឆ្នាំ២០១៧។

ការដាក់ពង្រាយនេះ ​ត្រូវបានធ្វើទ្បើងបន្ទាប់ពីទាហាន ០៤នាក់ ត្រូវបានសម្លាប់ និង ១១ នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារពីរលើក ដោយក្រុមឧក្រិដ្ឋកម្មទាំងនោះ កាលពីយប់ថ្ងៃពុធ។

ថ្លែងនៅក្នុងបទសម្ភាសទូរទស្សន៍មួយ លោក Gali បានឲ្យដឹងថា ការដាក់ពង្រាយទាហានទាំងនោះ គឺដើម្បីចូលរួមជាមួយក្រុមប្រយុទ្ធប្រឆាំនឹងអំពើប្លន់ប្រេងចំនួន ៥០០ នាក់ទៀត ដែលបានប្រតិបត្តិការ ចាប់តាំងពីខែកុម្ភ:មកម៉្លេះ៕

មតិយោបល់