ព័ត៌មានអន្តរជាតិ

ស្ត្រីដែលត្រូវឃាតករសម្លាប់នៅប្រទេសថៃ នៅមិនទាន់កំណត់អត្ដសញ្ញាណទេ

ប្រទសថៃៈ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកអូរ ដែលមានលក្ខណៈស្លាប់យូរថ្ងៃមកហើយ ដោយសារតែសភាពសពមានក្លិនស្អុយ រលួយយ៉ាងខ្លាំងទៅហើយ បន្ទាប់ពីស្ត្រីរូបនេះត្រូវបានជនមិនស្គាល់មុខសម្លាប់ហើយបោះទម្លាក់ទៅក្នុងទឹកអូរ ហើយរហូតមកទល់នឹងពេលនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានបានទេថា ជាជនថៃ ខ្មែរ ឬក៏ជនជាតិណានោះឡើយ។

ការភ្ញាក់ផ្អើលនេះដោយសារតែមានការប្រទះឃើញសពស្ត្រីម្នាក់បានអណ្តែតក្នុងទឹកអូរ មកទើនិងគុម្ពឫស្សី ដែលអណ្ដែតមកពីខាង វ៉ាំងសាយថង ឡាក់ងូ គឺបានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាច ត្រង់ចំណុចក្នុងទឹកអូរ ស្ថិតនៅក្នុងភូមិ៥ ឃុំនិឃុំផាត់តាណា ស្រុកម៉ាត់ណាំង ខេត្តសាក់ទូន ប្រទេសថៃ។

យោងតាមប្រភពដែលបានបញ្ជាក់អំពីភិមភាគថា ស្ត្រីរងគ្រោះមានអាយុប្រហែល៤០ឆ្នាំ សម្បុរស មានកម្ពស់ប្រហែល១,៥៥ម៉ែត្រ លាបសក់ព៌ណទង់ដែង កែច្នៃក្តោងច្រមុះ ព្រមទាំងមានស្លៀកស្បៃរាត្រី និងខោអាវក្នុងពណ៌ខ្មៅទាំងអស់ ហើយការស្លាប់នេះមិនក្រោមពីមួយសប្តាហ៍ឡើយ។

សមត្ថកិច្ចនៅក្នុងតំបន់នោះបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្រែងលោមានបាត់សមាជិកក្នុងគ្រួសារដែលមានភិនភាគដូចខាងលើ សូមឲ្យទាក់ទងមកសមត្ថកិច្ចមូលដ្ឋានក្នុងទីតាំងកើតហេតុ។

ក្រុមតម្រួតក៏បានធ្វើការសន្និដ្ឋានថា ស្ត្រីរងគ្រោះអាចត្រូវឃាតករសម្លាប់មិនក្រោមពីមួយសប្តាហ៍នោះទេ ព្រោះសភាពសពយ៉ាងយឺនខ្លាំងហើយរហូតដល់ពេលនេះ គឺមិនទាន់មានអំណះអំណាងណាមួយ ដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់សពស្ត្រីនេះនៅឡើយ ពិសេស គឺមិនទាន់ស្គាល់ថា ជាជនជាតិថៃ ខ្មែរ ឬក៏ជនជាតិដទៃទៀតនោះឡើយ៕

មតិយោបល់