កេនយ៉ា: ចំនួនមនុស្សស្លាប់បានកើនទ្បើង ២២ នាក់ បន្ទាប់ពីសាកសពចំនួន ៦នាក់ទៀត ត្រូវបានរករឃើញបន្ថែមទៀតកាលពីថ្ងៃចន្ទ ក្រោយការដួលរលំអគារមួយនៅទីក្រុងណៃរ៉ូប៊ី ក្នុងប្រទេសកេនយ៉ាកាលពីយប់ថ្ងៃសុក្រ ដោយសារភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។
បើតាមនាយកមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយជាតិកេនយ៉ា លោក Colonel Nathan Kigotho បានឲ្យដឹងថា ខណៈពេលនេះ មនុស្សចំំនួន១៣៥នាក់ ត្រូវបានជួយសង្គ្រោះពីអគារ៦ជាន់មួយ ក្រោយពីការដួលរលំអគារ ដោយសារមានភ្លៀងធ្លាក់ខ្លាំង នៅទីក្រុងណៃរ៉ូប៊ី កាលពីយប់ថ្ងៃសុក្រ។
មកទល់ពេនេះ ក្រុម KRCS កំពុងប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងផ្តល់ជំនួយលើកទឹកចិត្តដល់ក្រុមសហគមន៍ ដែលរងផលប៉ះពាល់ទាំងនេះ បានចំនួនសរុបជាង ៧៣៧ នាក់ហើយ នេះបើតាមការឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅក្នុងទីក្រុងណៃរ៉ូប៊ី៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់