ព័ត៌មានជាតិ

Update៖ បញ្ជូនជនសង្សយ័ប្រុសស្រី៤នាក់ ទៅតុលាការពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

កណ្តាល: នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្សយ័ប្រុសស្រី៤នាក់ មកតុលាការពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីបន្តរនីតិវិធីតាមផ្លូវច្បាប់។

ជនសង្សយ័ប្រុសស្រីទាំង៤នាក់ កំពុងស្ថិតក្រោមសាកសួររបស់តំណាងអយ្យការ។

សូមបញ្ជាក់ថា លើកទី១ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៣និង១០នាទី នៅចំណុចផ្លូវលំភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ៣នាក់ ទី១ឈ្មោះ ស៊ឹម រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្នភូមិអង្គស្នួលទី២ ឃុំពើកស្រុកអង្ត្តស្នួល ខេត្តកណ្តាល,ទី២ឈ្មោះ ឆើត ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត នៅភូមិព្រៃលួង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣ឈ្មោះ សែម ប៉ូរ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ នៅភូមិព្រៃលួង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដកហូតបាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនម៉ាទឹកកក២កញ្ចប់ ក្នុងនោះ១កញ្ចប់ធំ និង១កញ្ចប់មធ្យម និងឧបករណ៍ប្រើប្រាស់មួយចំនួន និងទូរសព្ទដៃ១គ្រឿងណូគា អិនចុចពិល។

ប្រភពដដែលបន្តថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងជំនាញអធិការដ្ឋានបានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅបង្ក្រាបឃាត់ខ្លួនម្នាក់ និងដកហូតថ្នាំញៀន១កញ្ចប់មធ្យម ។

បន្ទាប់មកបន្តឃាត់ខ្លួនបានម្នាក់ទៀត កម្លាំងជំនាញស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ ធ្វើការត្រួតពិនិត្យឆែកឆេរក្នុងផ្ទះជនសង្ស័យឈ្មោះឆើត ម៉ាប់ រកឃើញឧបករណ៏វេចខ្ចប់មួយចំនួនថ្នាំ១កញ្ចប់ធំ នឹងបានឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ីម រក្សា ហៅវិសាល។

តាមចម្លើយសារភាពឈ្មោះស៊ីម រក្សា ខ្លួនទៅទិញថ្នាំម្ដុំផ្សាដីហុយ មិនស្គាល់ឈ្មោះ យកមកឲ្យបក្ខពួកខ្លួនដើរលក់បន្ត។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

លើកទី២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤០នាទី នៅចំណុចផ្លូវលំ ក្នុងភូមិពែ្រករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆេង វាសនា ភេទស្រី២៥ឆ្នាំ មានទីលំបច្ចុប្បន្ន:ភូមិខ្ពបវែង សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់តុក្នុងហាង១សប្បាយ មែន ។ ដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន១កញ្ចប់តូច, ប្រាក់១រយរៀល,ទូរសព្ទម៉ាក SAMSUNG ១គ្រឿង និងទូរសព្ទម៉ាកNEWPHONE១គ្រឿង និងម៉ូតូ១គ្រឿង សេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AJ-1491 ។

មុនឈានដល់ការឃាត់ នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ ល្បាតក្នុងភូមិសាស្រ្តតាមដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យ កំពង់តែធ្វើសកម្មភាពជួញដូរថ្នាំញៀនដោយ ជិះម៉ូតូ១គ្រឿងតែម្នាក់ឯង និងបោះថ្នាំដែលខ្ចប់លុយ១០០រៀល ទៅឲ្យអ្នកផ្សេងទៀតឃើញសកម្មភាពដូចនេះក៏ដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានឲ្យគេនៅចាក់អង្រែយកថ្នាំ នេះមកក្នុងតម្លៃ ៣០,០០០រៀល ដើម្បីយកថ្នាំនេះទៅឲ្យគេបន្តទៀត ។ ចំណែកអ្នកដែលយកថ្នាំនោះមកឲ្យមិនស្គាល់ ឈ្មោះ ទេ ស្គាល់តែលេខទូរសព្ទ ជនសង្ស័យបានទំនាក់ទំនងតាមទូរសព្ទនេះឲ្យគេយកមកតែ១កញ្ចប់ប៉ុណ្ណោះ មិនមានសេសសល់ក្នុងផ្ទះទៀតឡើយ។ កន្លងមកឈ្មោះជនសង្ស័យនេះ ធ្លាប់ធ្វើសកម្មភាពចែកចាយថ្នាំ ឲ្យពូរបស់ខ្លួនបាន៥ខែមកហើយ តែដោយពូរបស់ខ្លួនឈ្មោះ យុង ចម្រើន នោះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដាក់ពន្ធនាគារហើយពីបទជួញដូរសារធាតុញៀន៕

មតិយោបល់