ព័ត៌មានអន្តរជាតិ

ច្បាប់ថ្មីប្រធានាបតីហ្វីលីពីន អ្នកជក់បារីតាមទីសាធារណៈ នឹងត្រូវជាប់ពន្ធនាគារ ៤ ខែ រួមទាំង…

ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយ ដើម្បីហាមឃាត់មិនឲ្យប្រជាជនជក់បារី នៅតាមទីសាធារណៈទ្បើយ ដែលវាជាច្បាប់ប្រឆាំងនឹងថ្នាំជក់ដ៏តឹងរឹងបំផុត នៅក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។

សម្រាប់ជនណា ដែលប្រព្រឹត្តផ្ទុយពីច្បាប់នេះ ក្នុងរួមទាំងការជក់បារីនៅទីបិទជិត ឬខាងក្រៅទីសាធារណៈក៏ដោយ នឹងត្រូវជាប់ពន្ធនាគាររយៈពេល ៤ ខែ រួមទាំងពិន័យជាប្រាក់ ១០០ ដុល្លារ។ លើសពីនេះ វាថែមទាំងហាមឃាត់ដល់ ការផ្សព្វផ្សាយ, ឃោសនា និងការឧបត្ថថ្នាំជក់ទៀតផង ប្រសិនបើនរណាម្នាក់ល្មើស នឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ចំនួន ៣ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ ២០.០០០ ដុល្លារ។

សូមជំរាបថា លោក Duterte ក៏ធ្លាប់ជាបុគ្គលញៀនជក់បារីដ៏ខ្លាំងម្នាក់ផងដែរ ប៉ុន្តែត្រូវបានផ្ដាច់ឈប់ជក់ បន្ទាប់ពីរូបលោកទទួលរងការឈឺចាប់ដោសារជំងឺ Buerger ដែលវាអាចបង្កឲ្យស្ទះសសៃឈាម៕

មតិយោបល់