ចិន: កប៉ាល់នេសាទជាង ២៥.០០០គ្រឿងនៅខេត្តហៃណាន បានវិលត្រឡប់មក កំពង់ផែវិញ មុនពេលមានព្យុះទីហ្វុង Mirinae មកដល់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៦នេះ។
កប៉ាល់ដឹកអ្នកដំណើរទាំងអស់នៅទូទាំងច្រកសមុទ្រ Qiongzhou Strait រវាងខេត្តហៃណាន និងខេត្ត ក្វាងទុង ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្នសិនកាលពីថ្ងៃអង្គារ៍ ដោយសារតែព្យុះទីហ្វុងនេះ នឹងនាំមកនូវព្យុះភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តហៃណាន, ឧបទ្វីប Leizhou, ខេត្តក្វាងទុងនិងតំបន់ស្វយ័តក្វាងស៊ីចុង ផងដែរ។
ព្យុះទីហ្វុង Mirinae បានធ្វើឱ្យបាក់ដីនៅភាគខាងត្បូង ខេត្តហៃណាន របស់ប្រទេសចិន កាលពីយប់ថ្ងៃអង្គារ៍ ស្របពេលដែលមជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) បានចេញជូនដំណឹងខៀវជាមុន។
សូមបញ្ជាក់ថា កន្លែងសង្កេតមើលឧតុនិយមខេត្តហៃណានបាននិយាយថា ឈ្មោះ Mirinae គឺជាព្យុះទីហ្វុងទីបីរបស់ប្រទេសចិននៅឆ្នាំនេះ បានមកដល់នៅ Dongao Town ទីក្រុង Wanning នៅម៉ោង ១០និង២០នាទីរសៀល ដែលវាមានកម្លាំងខ្យល់រហូតដល់ទៅ ១០០,៨គីឡូម៉ែត្រក្នុងមួយម៉ោង៕
មតិយោបល់