ហ្វីលីពីនៈ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) នៅថ្ងៃសៅរិ៍នេះ បានរាយការណ៍ថា ករណីគ្រោះរញ្ជួយដីមួយកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារនៅជិតភាគកណ្តាលនៃប្រជុំកោះហ្វីលីពីន ក្នុងជម្រៅ ៥៤០ គីទ្បូម៉ែត្រ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតទ្បើងវេលាម៉ោងប្រហែល ៩ ព្រឹក ស្ថិតនៅក្រោមសមុទ្រ Bohol ភាគខាងត្បូងនៃទីក្រុង Cebu។
សូមជំរាបថា រញ្ជួយដីនេះ ត្រូវបានចុះក្នុងបញ្ជីមានកម្រិត ៥,៩ រ៉ិចទ័រ នៅលើគេហទំព័ររបស់ភ្នាក់ងារអង្កេត ភូមិសាស្ត្រអាមេរិក ដែលវាបានកើតឡើងនៅចម្ងាយ ២៣ គីទ្បូម៉ែត្រ ភាគខាងត្បូងទីក្រុង Loay ក្នុងខេត្តបូហូល ដែលមានប្រជាជនរស់នៅប្រមាណជា ១៧.០០០ នាក់៕
មតិយោបល់