ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

រុស្ស៊ីនឹងក្លាយជាប្រទេសនាំចេញស្រូវសាលីដ៏ធំជាងគេរបស់ពិភពលោក

រុស្ស៊ីៈ ប្រធានសហពជីបស្រូវរុស្ស៊ី លោក Arkady Zlochevsky នៅថ្ងៃពុធនេះ បាននិយាយថា រដ្ឋាភិបាលរុស្ស៊ីរំពឹងទុកថា នឹងទទួលលទ្ធផលនាំចេញស្រូវធំជាងគេបំផុត នៅក្នុងឆ្នាំនេះ ចាប់តាំងពីការ ប្រែខ្លួនពីសហភាពសូវៀត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

កាសែតរុស្ស៊ី Rossiyskaya Gazeta ដកស្រង់សម្តីលោក Zlochevsky បានឲ្យដឹងថា ស្រូវសាលីចំនួន ១១៤ ដល់ ១១៦ លានតោន ត្រូវបានគេរំពឹងថា នឹងត្រូវប្រមូលផលបាននៅឆ្នាំនេះ។

បើយោងតាមកាសែតនេះ បានបន្ថែមថា រុស្ស៊ីរំពឹងថា នឹងទទួលបានការនាំចេញទៅកាន់ពិភពលោក ចំនួន ៣០ លានតោននៃស្រូវសាលី ដែលលើសចំនួន ២៧ លានតោននៃនាំចេញស្រូវសាលី របស់សហភាពអឺរ៉ុប ទាំងមូល។

រដ្ឋមន្ត្រីកសិកម្មរុស្ស៊ីលោក Alexander Tkachev បាននិយាយថា រុស្ស៊ីនឹងក្លាយទៅជាអ្នកនាំចេញ ស្រូវសាលីដ៏ធំជាងគេរបស់ពិភពលោក ផ្ដាច់មុខសហរដ្ឋអាមេរិក និងកាណាដា៕

index

មតិយោបល់