ព័ត៌មានអន្តរជាតិ

ហ្វេន Facebook ច្រើនផុលផុស ប្ដូរ Profile Picture គ្រាំទ្រយុទ្ធនាការអភិរក្សធម្មជាតិ The Nature Conservancy

ហ្វេសប៊ុកៈ បណ្ដា ហ្វេន ក្នុងបណ្តាញសង្គម Facebook ចំនួនច្រើនលើសលុប នៅទូទាំងពិភពលោក រួមទាំងកម្ពុជា បាននាំគ្នា ប្ដូរ Profile Picture របស់ខ្លួន ដើម្បីគ្រាំទ្រយុទ្ធនាការអភិរក្សធម្មជាតិ The Nature Conservancy នាថ្ងៃទី២៣ មេសា ២០១៦ នេះ យោងតាមការចុះផ្សាយ តាមរយៈគេហទំព័របរទេស នានា។

គួរជាទីមោនភាពបំផុត ចំពោះគ្រាំទ្រយុទ្ធនាការអភិរក្សធម្មជាតិ The Nature Conservancy គោលបំណង ឲ្យមនុស្សរស់នៅលើផែនដីមួយនេះ រួមចំណែកលើកស្ទួយភាពស្រស់បំព្រង នៃសម្រស់ធម្មជាតិសាកល ដូចដែលសុភាសិតមួយលើកទ្បើងថា ធម្មជាតិអាចរស់នៅដោយខ្វះមនុស្សបាន ប៉ុន្តែមនុស្សមិនអាចរស់ដោយខ្វះធម្មជាតិមិនបាននោះឡើយ។ ម្ល៉ោះហើយ យុទ្ធនាការនេះ ត្រូវបានធ្វើទ្បើង ក្នុងបំណងចង់ដាស់តឿន ឲ្យមនុស្សទូទាំងសកលលោក បានយល់ដឹងច្បាស់ អំពីសារសំខាន់នៃការអភិរក្សធម្មជាតិ និងចូលរួមក្នុងកិច្ចការពារ រុក្ខជាតិ និងជីវិតសត្វព្រៃគ្រប់ប្រភេទ ទាំងអស់គ្នា ដើម្បីរស់នៅជាមួយនឹងធម្មជាតិពណ៌បៃតងស្រស់ បំព្រង និងខ្យល់អាកាសដ៏ល្អបរិសុទ្ធ៕

13001068_10154110418216740_5884598408115798618_n

មតិយោបល់