មីយ៉ាន់ម៉ាៈ សាច់ញាតិជនរងគ្រោះ បាននាំគ្នាទ្រហោយំ បន្ទាប់ពីក្រុមជួយសង្រ្គោះ នៅថ្ងៃព្រហស្បតិ៍ បានស្រង់សាកសជនរងគ្រោះសរុបចំនួន២៩នាក់ហើយ ចេញពីផ្ទៃសមុទ្រភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ក្រោយហេតុការណ៍ធ្លាក់យន្តហោះយោធាមួយគ្រឿង ដែលដឹកអ្នកដំណើរចំនួន១២២នាក់ កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន forextv ចេញផ្សាយនៅថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពពីយោធា បាននិយាយថា ក្នុងចំណោមសាកសព ដែលបានរកឃើញនៅឯសមុទ្រ Andaman ជិតទីក្រុងឆ្នេរសមុទ្រ Launglon ដោយកងទ័ពជើងទឹក និងនាវាស៊ីវិល គឺមានមនុស្សជំទង់ ២១ នាក់ (បុរសម្នាក់ និងស្ត្រី ២០នាក់) រួមទាំងកុមារ ០៨ នាក់ផងដែរ។
ភាគច្រើនសាកសពដែលរកឃើញ ត្រូវបានដាច់អវយវៈជាបំណែកជាច្រើន និងពុំមានជនរងគ្រោះណាម្នាក់ មានពាក់អាវពោងសង្គ្រោះជីវិតទេ។
គួរបញ្ជាក់ដែរថា យន្តហោះដែលធ្លាក់នោះ ប្រភេទដឹកជញ្ជូនធុន Y-8-200F ផលិតឡើងនៅប្រទេសចិន បានបាត់ពីរ៉ាដា អំទ្បុងពេលហោះហើរ នៅរយៈកម្ពស់៥,៤៨៥ ម៉ែត្រ លើផ្ទៃសមុទ្រ Andaman ស្ថិតនៅចម្ងាយប្រហែលជា៧០គីឡូម៉ែត្រ ភាគខាងលិចក្រុង Dawei បន្ទាប់ពីធ្វើហោះចេញពីទីក្រុង Myeik ឆ្ពោះទៅកាន់ទីក្រុងរ៉ង់ហ្គូន៕







មតិយោបល់