តួកគីៈ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបើកការវាយប្រហារយ៉ាងជូរចត់បំផុតរបស់លោក ចំពោះក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់តួកគីជុំវិញការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅ
ដោយ ចោទប្រកាន់ពួកគេថា បានគាំទ្រទាំង “ភេរវកម្ម” និងក្រុមបះបោធ្វើរដ្ឋប្រហារដើម្បីទម្លាក់រូបលោកពីតំណែង។នេះបើយោងតាមសារព័ត៌មានស៊ីនហួដែលចុះផ្សាយនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៦។
លោក Erdogan ដែលបានបន្ទោសទៅលើគ្រូអធិប្បាយសាសនាមានគំនិតក្បត់ លោក Fethullah Gulenដែល មានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលបានរៀបចំធ្វើរដ្ឋប្រហារថាជា “សេណារីយ៉ូរៀបចំឡើងពីខាងក្រៅប្រទេស” នៅក្នុងការចូលរួមជាប្រយោលរបស់ជនបរទេស។
នៅក្នុងសុន្ទរកថាវាយប្រហានៅវិមានប្រធានាធិបតី លោក Erdogan លើកឡើងដូច្នេះថា «ជាអកុសល មេដឹងនាំលោកខាងលិចកំពុងគាំទ្រដល់ភេរវកម្ម និងគាំទ្រក្រុមផ្សំគំនិតធ្វើរដ្ឋប្រហារដូច្នេះ យើងសូមប្រកាសកាត់ផ្តាច់ចំណងពីអ្នកដែលយើងបាននឹកគិតថា នឹងក្លាយជាមិត្តភក្តិ» ៕
លោក Erdogan ផ្តោតសំខាន់ចំពោះអាជ្ញាធរតុលាការរបស់អាល្លឺម៉ង់ដែលមិនព្រមអនុញ្ញាតឲ្យលោក
ថ្លែងសន្ទរកថាផ្សាយចេញផ្ទាល់ពីប្រទេសតួកគីនៅក្នុងការប្រមូលផ្តុំមួយនៅក្នុងទីក្រុង ខឹឡូ ប្រទេសអាល្លឺម៉ង់កាលពីចុងសប្តាហ៍មុន៕
មតិយោបល់