ចិនៈ បើតាមការឲ្យពីអាជ្ញាធរផ្លូវដែកចិនបានឲ្យដឹងថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យរងការខូចខាតផ្លូវដែកយ៉ាងធ្ងន់ធ្ងរ ដែលផ្លូវដែកនោះ វាភ្ជាប់ទំនាក់ទំនងរវាងខេត្តស៊ីឈួន និងខេត្ត Guizhou ភាគនិរតីរបស់ប្រទេសចិន។
ការខូចខាតដែលបានកើតឡើងនៅម៉ោង២ព្រឹក ក្នុងទីក្រុង Tongzi County និងទីក្រុង Zunyi ស្ថិតនៅក្នុងខេត្ត Guizhou ដែលកំពុងកាត់ផ្តាច់បន្ទាត់ផ្លូវដែក រវាងស្ថានីយ៍ Sanyuanba និងស្ថានីយ៍ Mengdu ។
មកទល់ពេលនេះ ត្រូវបានគេរាយការណ៍មកថា មានកម្មករប្រហែល ១ពាន់នាក់ ត្រូវបានសង្គ្រោះបន្ទាន់ ដោយឡែក ផ្លូវរងការខូចខាតមានចម្ងាយ ៤០ម៉ែត្រ។ នៅតំបន់នោះមានទំហំជាង ៥០០ម៉ែត្រការ៉េ បានគ្របដណ្តប់ដោយភក់និងដុំថ្ម។ នេះបើយោងតាមការិយាល័យផ្លូវរថភ្លើងទីក្រុង Chengdu ។
រថភ្លើងជិត ២០ខ្សែ បានធ្វើដំណើរតាមផ្លូវវៀងនិងរថភ្លើងចំនួនទៀត ត្រូវបានលុបចោលការធ្វើដំណើរ ដើម្បីឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់។ ប្រទេសចិនបានប្រកាសអាសន្នជាថ្មីម្តងទៀត ឲ្យប្រជាជនរបស់ខ្លួន ប្រុងប្រយ័ត្នពីព្យុះភ្លៀងធ្លាក់ខ្លាំង ជាប់ៗគ្នាជាច្រើនថ្ងៃនៅភាគខាងត្បូង អាចបង្កគ្រោះថ្នាក់។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលឧតុនិយមចិនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួន ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ មានភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅក្នុងខេត្តចំនួន ៧ រួមមានខេត្ត Sichuan, ខេត្ត Hubei, ខេត្ត Guizhou, ខេត្ត Hunan, ខេត្ត Zhejiang, ខេត្ត Jiangxi និងខេត្ត Fujian ដែលព្យុះភ្លៀងនោះ វានឹងកើនឡើងរហូតដល់ទៅ ៩០មីលីម៉ែត្រ៕
មតិយោបល់