ព័ត៌មានអន្តរជាតិ

នាវាពិឃាតកងទ័ពជើងទឹកអាមេរិក បុកគ្នាជាមួយនាវាអ្នកជំនួញ នៅឯឆ្នេរសមុទ្រជប៉ុន

អាមេរិក: កងនាវា U.S. Navy’s 7th Fleet នៅថ្ងៃសៅរ៍នេះ បាននិយាយថា​ នាវាពិឃាតកងទ័ពជើងទឹកអាមេរិក បានបុកគ្នាជាមួយនាវាអ្នកជំនួញ នៅឆ្នេរសមុទ្រប្រទេសជប៉ុនទាំងព្រឹក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។

ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ២ និង៣០ នាទីទៀបភ្លឺ (ម៉ោងក្នុងតំបន់) អំទ្បុងពេលដែលនាវាពិឃាត USS Fitzgerald បានចេញប្រតិបត្ដិការចម្ងាយប្រមាណ ៥៦ ម៉ាយពីភាគនិរតីនៅឯមូលដ្ឋានជើងទឹក Yokosuka នៃប្រទេសជប៉ុន។

គួរបញ្ជាក់ថា មកទល់ពេលនេះ ការខូចខាត និងរងរបួសបុគ្គលិកទាំងសងខាង កំពុងត្រូវបានកំណត់ និងធ្វើការស៊ើបអង្កេត ខណ:ដែលកងទ័ពជើងទឹកអាមេរិក បានស្នើសុំឲ្យជំនួយការឆ្មាំសមុទ្រជប៉ុន ធ្វើការឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នានេះ៕

មតិយោបល់