ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវ័យចំណាស់ និងកាន់អំណាចយូរជាងគេនៅលើពិពលោក ប្ដេជ្ញាមិនចុះចេញពីតំណែង ទោះបីមានសម្ពាធយ៉ាងណាក៏ដោយ

ហ្សីមបាវេ: ​មេដឹកនាំ​វ័យចំណាស់ ដែលគេស្គាល់ថា ជាប្រធានាធិបតីនៃប្រទេសហ្សីមបាវេ លោក រ៉ូប៊ឺត មួហ្គាបេ បានប្តេជ្ញាថា នឹងចុះចេញពីតំណែងនោះទេ បើទោះជាមានការអំពាវនាវឲ្យរូបលោកលាលែងតំណែងក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងទូរទស្សន៍មួយ លោក មួហ្គាបេ បាននិយាយថា លោកនឹងនៅបន្តធ្វើជាអធិបតីក្នុងសមាជគណបក្សកាន់អំណាចដដែល រហូតទល់តែដល់ខែធ្នូ ឆ្នាំ២០១៧ខាងមុខ។

ខណៈដែលពេលថ្មីៗនេះ ពួកមេដឹកនាំបក្ស Zanu-PF បានទាមទារឲ្យលោក មួហ្គាបេ លាលែងពីតំណែងជាប្រធានបក្ស ដោយទុកពេលមិនឲ្យលើសពី ២៤ ម៉ោង។

​សូមជំរាថា លោក មួ​ហ្គា​បេ វ័យ ៩៣ ឆ្នាំ ជា​ប្រមុខរដ្ឋ​ចាស់​ជាងគេ​នៅលើ​ពិភពលោក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែ​វិច្ឆិកា ​បាន​បដិសេធ​មិន​ព្រមលាលែងចេញ​ពី​តំណែងនោះ​ទេ នៅអំឡុង​កិច្ចប្រជុំ​មួយ ជាមួយ​មេបញ្ជាការ​ហ្សីម​បា​វេ និង​ប្រេសិត​ទូត​អាហ្វ្រិក​ខាងត្បូង ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​យោធា​បាន​ដណ្ដើមយក​ការគ្រប់គ្រង​ពី​រដ្ឋាភិបាល​៕

មតិយោបល់