អង់គ្លេសៈ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉េសា ម៉យ៍ បាននិយាយថា ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់លោកស្រី ឲ្យប្ដឹងសហភាពអឺរ៉ុបជំនួសការចរចា ស្ដីពីកិច្ចព្រមព្រៀង Brexit ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងប្រាប់ភ្នាក់ងារ BBC កាលពីថ្ងៃអាទិត្យ លោកស្រី ម៉ៃយ៍ បាននិយាយថា អ្វីដែលលោក ត្រាំ បានលើកទ្បើងនៅក្នុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃសុក្រ គឺជាការស្នើឲ្យលោកស្រី ធ្វើនូវរឿងដ៏ឃោរឃៅ។
ប៉ុន្តែលោកស្រី បានប្រាប់ទៅលោក ត្រាំ វិញថា អង់គ្លេស មិនអាចធ្វើបែបនោះបានទ្បើយ ខណៈដែលយើងកំពុងតែចរចាជាមួយពួកគេ (អឺរ៉ុប) នោះ៕
មតិយោបល់