ហ្វីលីពីនៈ មន្ត្រីប៉ូលិសក្នុងប្រទេស នៅថ្ងៃពុធនេះ បាននិយាយថា ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម (IS) បានវាយលុកទីក្រុងមួយ និងបានកាន់កាប់សាលារៀនមួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅអំទ្បុងពេលប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធ ដែលបានឈានចូលដល់សប្តាហ៍ទីប្រាំហើយ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពដដែល បានបញ្ជាក់ថា សិស្សមួយចំនួន ត្រូវបានពួកសកម្មប្រយុទ្ធ ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង។
ប្រធានក្រុមស៊ើបអង្កេត លោក Realan Mamon ស្នងការប៉ូលិសតំបន់ Pigcawayan បាននិយាយនៅក្នុងបទសម្ភាសតាមវិទ្យុមួយថា សមាជិកយុទ្ធជន Bangsamoro នៃក្រុមសកម្មប្រយុទ្ធសេរីអ៊ីស្លាម (BIFF) បានចូលរួមនៅក្នុងសមរភូមិប្រយុទ្ធជាមួយក្រុមយោធា។
សូមជំរាបថា តំបន់ Pigcawayan ស្ថិតនៅក្នុងខេត្ត North Cotabato ភាគកណ្ដាលកោះមីនដាណាវ ដោយវាមានចំងាយ ១៩០ គីឡូម៉ែត្រ ពីភាគខាងត្បូងនៃទីក្រុងម៉ាវីវី ជាកន្លែងពួកសកម្មប្រយុទ្ធ BIFF រួមជាមួយសកម្មប្រយុទ្ធមកពីក្រុមដទៃទៀត បានចងសម្ព័ន្ធមេត្រីជាមួយក្រុមរដ្ឋអ៊ីស្លាម បានកាន់កាប់នៅទីនោះ និងប្រយុទ្ធប្រឆាំងនឹងយោធាហ្វីលីពីន អស់រយៈពេលជាងមួយខែ៕
មតិយោបល់