ព័ត៌មានអន្តរជាតិ

នៅស៊ីរីស្លាប់មនុស្សយ៉ាងតិច ៥៧នាក់ បន្ទាប់ពីការវាយប្រហារដែនអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក

ស៊ីរីៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេស បាននិយាយថា ការវាយឆ្មក់តាមអាកាស ដែលគេសង្ស័យថា ដឹកនាំដោយអាមេរិក ទៅលើគុកដែលគ្រប់គ្រង ដោយពួកសកម្មប្រយុទ្ធ ISIL នៅភាគខាងកើតប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧ នាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។

ប្រភពដដែរបានឲ្យដឹងកាលពីថ្ងៃអង្គារថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ គឺជាអ្នកទោសស៊ីវិល នៅតំបន់ជនបទ អាល់ម៉ាយ៉ាដិន ក្នុងខេត្តឌៀរអាហ្ស័រ។

ក្រុមអ្នកឃ្លាំមើលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ដែលធ្វើការតាមដានការវិវត្តន៍នៃជម្លោះ ដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសស៊ីរី តាមរយៈបណ្តាញទំនាក់ទំនងនៅលើដី បានរាយការណ៍ថា អ្នកប្រយុទ្ធពួក ISIL ចំនួន ១៥ នាក់ ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់នេះផងដែរ៕

មតិយោបល់