ក្រិក: ប៉ូលិសក្រិក បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគប់គ្រាប់បែកផ្សែងទៅលើក្រុមអ្នកតវ៉ាដើរហែជាក្បួន នៅកណ្តាលទីក្រុងអាតែន ប្រទេសក្រិក កាលពីថ្ងៃអង្គារ ដែលជាកន្លែងប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានធ្វើដំណើរទស្សនកិច្ចការបរទេស ជាលើកចុងក្រោយរបស់លោក ក្នុងនាមជាប្រមុខរដ្ឋ។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
មនុស្សប្រមាណជា ២.៥០០ នាក់ បានកាន់បដាបរិហារថា អាមេរិកចក្រពត្តិនិយម និងអះអាងថា លោកអូបាម៉ា មិនគួរឲ្យរាប់អាន ឬស្វាគមន៍នោះទេ ដោយពួកគេបានរារាំង ការធ្វើដំណើរឆ្ពោះទៅកាន់តំបន់ដែលជាកន្លែង លោកអូបាម៉ា ចូលជួបជាមួយនាយករដ្ឋមន្ដ្រីក្រិក លោក Alexis Tsipras៕
មតិយោបល់