ព័ត៌មានសុខភាព

ថ្នាំប្រឆាំងនិងមហារីក ព្យាបាលជំងឺរាគរូស នៅជិតបង្កើយសោះ តែគ្រប់គ្នាមើលមិនឃើញ!!!

ត្របែក ត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីន C ច្រើនដូចជាផ្លែក្រូច និងក្រូចឆ្មារដែរ ប៉ុន្តែវីតាមីន C នៅក្នុងផ្លែត្របែកមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារជំងឺមហារីកបាន។ មិនតែប៉ុណ្ណោះ សំបករបស់វាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលជំងឺរាគរូស តែប្រសិនបើអ្នកទទួលទានច្រើនពេកអាចបង្កឲ្យមានបញ្ហាទល់លាមកទៅវិញ។

របៀបប្រើប្រាស់ៈ
១.យកផ្លែត្របែក ១ទៅ២ផ្លែ លាងទឹកឲ្យស្អាត រួចពុះយកគ្រាប់ចេញ។
២.អ្នកត្រូវហាន់ជាចំណិតតូចៗទាំងសំបក ហើយយកទៅក្រឡុកឲ្យម៉ត់ល្អ។
៣.បន្ទាប់មកប្រើស្បៃត្រង់យកកាកចេញ។
៤.ប្រសិនបើទឹកមិនបានមួយកែវទេ អ្នកអាចបន្ថែមត្របែកមួយផ្លែទៀត។
៥.សម្រាប់អ្នកដែលមិនចូលចិត្តរសជាតិដើមរបស់វា អ្នកអាចបន្ថែមអំបិល ក្រូចឆ្មារ ឬស្ករបន្តិច តាមចំណង់ចំណូលចិត្ត។

ភេសជ្ជៈមួយនេះ អ្នកអាចទទួលទានមួយថ្ងៃមួយកែវរៀងរាល់មុនពេលទទួលទានអាហារ ប៉ុន្តែក្នុងពេលអនុវត្ត អ្នកមិនត្រូវយកត្របែកទុំនោះទេ គឺជ្រើសយកត្របែកចាស់ល្មមទើបមានគុណតម្លៃខ្ពស់៕

ប្រភពៈ rak sukapap

មតិយោបល់