ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន International Civil Aviation Organization (ICAO) ទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ នាយកក្រុមហ៊ុន ICAO លោក Dr. Olumuyiwa Benard Aliu និងប្រធានតំណាងតំបន់នៃ ICAO APAC លោក Manjit Singh និងលោក Seva Singh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងសមិទ្ធផលនៅក្នុងប្រតិបត្តិការ និងសេវាកម្ម និងសកម្មភាពគ្រប់គ្រងរបស់ខ្លួនផងដែរ។
លោក Olumuyiwa Benard Aliu ក៏បានសង្កត់ធ្ងន់លើការវិនិយោគទុនដ៏ទូលំទូលាយ ក្នុងការកសាងធនធានមនុស្ស និងការបណ្តុះបណ្តាលអ្នកជំនាញដែលមានជំនាញខ្ពស់ ដើម្បីបំពេញតាមតម្រូវការសន្តិសុខ សុវត្ថិភាព ស្តង់ដារអន្តរជាតិសម្រាប់ប្រតិបត្តិការ និងការគ្រប់គ្រងដែលបានរួមចំណែកយ៉ាងធំធេង ដល់ភាពជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ និងកំណើននៃឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមនិងតាមតំបន់ផ្សេងៗទៀតផងដែរ។
លោក Luu Duc Khanh នាយកចាត់ចែង និងសមាជិកនៃគណៈកម្មាធិការនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុន ICAO និងបានឲ្យដឹងថា សុវត្ថិភាពជាកត្តាសំខាន់ដំបូងបង្អស់នៅក្នុងប្រតិបត្តិការ និងក្នុងសកម្មភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងមូលផងដែរ។
តម្រូវការនៃសុវត្ថិភាព បានក្លាយជាគោលការណ៍ដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា គ្រប់ប្រតិបត្តិការទាំងអស់ និងការសម្រេចគោលនយោបាយដែលបានកំណត់។
អត្រានៃភាពជឿជាក់ផ្នែកបច្ចេកទេសរបស់យើងមានរហូតដល់ ៩៩.៥៩ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ហើយប្រតិបត្តិការហោះហើរ ប្រតិបត្តិការនៅលើដី និងសុវត្ថិភាពផ្នែកវិស្វកម្មក៏ត្រូវបានជាប់ឈ្មោះនៅក្នុងក្រុមនៃក្រុមហ៊ុនអាកាសចរណ៍ដែលមានគុណភាពខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕
មតិយោបល់