ចិន: ប្រទេសចិនបានជំរុញឱ្យភាគីទាំងអស់ជៀសវាងសកម្មភាពដែលនឹងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពី សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ត្រូវបានគេសង្ស័យថា បានបើកដំណើរបាញ់ប្ហោះមីស៊ីលចំនួនពីរគ្រាប់ នៅថ្ងៃពុធ នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ មិថុនានេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា ដោយសារតែស្ថានភាពមានភាពស្មុគស្មាញ និងរសើបនៅលើ ឧបទ្វីបកូរ៉េ ភាគីទាំងអស់គួរជៀសវាងការផ្លាស់ទីដែលបង្កើនភាពតានតឹងនៅលើឧបទ្វីបនេះ និងធ្វើការដើម្បីរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ នៅពេលដែលសួរថាដើម្បីអត្ថាធិប្បាយលើបញ្ហានេះ។
កូរ៉េខាងជើងបានបាញ់នូវអ្វីដែលត្រូវបានគេជឿថា ជាមីស៊ីលផ្លោងរយៈមធ្យម Musudan ចំនួនពីរគ្រប់ នៅថ្ងៃពុធនេះ នេះបើយោងតាមទីភ្នាក់ ងារយ៉ុនហាប់ដោយបានស្រង់សម្តីរបស់អាជ្ញាធរយោធាប៉ុន្តែកូរ៉េខាងជើងមិនទាន់បានបញ្ជាក់របាយការណ៍នេះនៅឡើយទេ។
បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបានចាក់ឬសមានភាពស្មុគស្មាញ ដែលតម្រូវឱ្យកញ្ចប់នៃវិធានការដើម្បីដោះស្រាយ។ លោកស្រីហួបាននិយាយ ថា សន្តិភាពនិងស្ថេរភាពនៅទីនោះបម្រើផលប្រយោជន៍របស់គ្រប់ភាគីទាំងអស់ហើយសមនឹងទទួលបានខិតខំប្រឹងប្រែងរួមគ្នាឥតឈប់ឈរ។
លោកស្រីហួបាននិយាយថា យើងបានពន្យល់ពីជំហររបស់យើងទៅកូរ៉េខាងជើងនិងពិភពលោករួចរាល់ហើយដែរ។
ទំនាក់ទំនងការបរទេសនៅតែមានស្ថានភាពនិងមានស្ថិរភាពល្អរវាងប្រទេសចិននិងកូរ៉េខាងជើងជាអំណោយផលដល់ការដោះស្រាយបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបនេះ និងរក្សាឱ្យបាននូវសន្តិភាពនិងស្ថេរភាពនៅទីនោះ លោកស្រីបាននិយាយបន្ថែមទៀតថា ប្រទេសចិននឹងបន្តធ្វើការនៅ ក្នុងទិសដៅនេះ។ លោកស្រីហួបានអំពាវនាវដល់ភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងបែបស្ថាបនា ដើម្បីជួយបន្ធូរបន្ថយស្ថានភាពនិងចរចាផងដែរ៕
មតិយោបល់