ព័ត៌មានអន្តរជាតិ

អ្នកនេសាទត្រី ស្ទូចបាន iPhone 6s ខុសច្បាប់ ៣៧០ គ្រឿង ត្រូវចាប់ខ្លួន

ចិនៈ អ្នកនេសាទបីនាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិស បានពិនិត្យឆែកឆេរនៅក្នុងទូកនេសាទត្រី របស់ពួកគេប្រទះឃើញទូរស័ព្ទ iPhone 6s ខុសច្បាប់៣៧០គ្រឿង នៅទីក្រុង Shenzhen ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៧ ខែកក្កដានេះ។

យោងតាមប្រភពពីប៉ូលិសក្នុងទីក្រុង Shenzhen បានឲ្យដឹងថា ក្រុមមន្រ្តីបានកត់សម្គាល់អ្នកនេសាទបីនាក់ មើលទៅហាក់ដូចជាមានពិរុទ្ធពេលឃើញប៉ូលិស ហើយម្នាក់ៗហាក់ដូចជាជ្រួលច្របល់ ព្រមទាំងបង្កើនល្បឿនទូកទៅមុខ ប៉ូលិសក៏ចាប់ផ្តើមដេញតាម ដើម្បីឃាត់ធ្វើការឆែកឆេរ។

ដំបូងប៉ូលិសឆែកឃើញត្រីជាច្រើននៅក្នុងទូកនេសាទ ប៉ុន្តែអ្នកនេសាទទាំងបីអ្នកមានភាពភ័យខ្លាចយ៉ាងខ្លាំង ធ្វើឲ្យប៉ូលិសបន្តចូលទៅឆែកឆេរម្តងទៀត ដើម្បីឲ្យច្បាស់ ក៏បានប្រទះឃើញទូរស័ព្ទ iPhone 6s គេចពន្ធចំនួន ៣៧០ គ្រឿងលាក់ទុកនៅខាងក្រោមត្រីតែម្តង។

អ្នកនេសាទបានសារភាពប្រាប់ប៉ូលិសថា មានជនមិនស្គាល់មុខពីនាក់ បានមកពឹងឲ្យពូកគេជួយដឹកយក ទូរស័ព្ទពីទីក្រុងហុងក្រុង ទៅប្រទេសចិន ដោយសន្យាថា នឹងឲ្យប្រាក់ក្នុងមួយដើម តម្លៃ១៥០ដុល្លារ។
តាមរបាយការណ៍ប៉ូលិស ទូរស័ព្ទ៣៧០ ដើមនោះ មានតម្លៃប្រហែល ៣០០.០០០ដុល្លារអាមេរិក ត្រូវបានរឹបអូស៕

fish_phonesfish_phones2fish_phones4

មតិយោបល់