ព័ត៌មានអន្តរជាតិ

ព្យុះដ៏ខ្លាំងក្លា វាយប្រហារនៅទីក្រុងហ៊ូស្តុន បណ្តាលឲ្យពលរដ្ឋអាមេរិក ២០ ពាននាក់ គ្មានភ្លើងប្រើប្រាស់

អាមេរិកៈ ខ្យល់ព្យុះដ៏ខ្លាំងមួយ បានវាយប្រហារភាគខាងជើងទីក្រុងហ៊ូស្តុន ស្ថិតនៅភាគខាងត្បូងរដ្ឋតិចសាស់ កាលពីយប់ថ្ងៃអាទិត្យ បានបណ្តាលឲ្យមនុស្សជាង ២០.០០០នាក់ នៅទីនោះ គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

ភ្នាក់ឧតុនិយមជាតិ បាននិយាយថា ដុំព្រិល និងខ្យល់បក់យ៉ាងខ្លាំង បានវាយប្រហារផ្នែកភាគខាងជើងនៃទីក្រុងហ៊ូស្តុន ដោយយ៉ាងហោចណាស់ស្រុកមួយ ត្រូវបានដាក់ឲ្យស្ថិតក្រោមគ្រាអាសន្ននៃគ្រោះទឹកជំនន់។

ការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ទីក្រុងហ៊ូស្តុន បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង អាចបង្កឲ្យមានប៉ះពាល់ដល់ផ្លូវថ្នល់ ផងដែរ៕

មតិយោបល់