សឺណែវៈ បើតាមទូរទស្សន៍ Al Jazeera ដែលដកស្រង់សម្តីអ្នកនាំពាក្យអង្គការសហប្រជាជាតិ គឺបានផ្សាយថា ក្រុមឧទ្ទាមរដ្ឋឥស្លាម IS បានប្រហារជីវិតមនុស្សអស់ ២៣២នាក់ នៅជិតទីក្រុង ម៉ូស៊ុល ក្នុងប្រទេស អ៊ីរ៉ាក់ នៅថ្ងៃព្រហស្បតិ៍នេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យរូបនោះថា ក្រុមឧទ្ទាមទាំងនោះបានចាប់យកប្រជាជនច្រើនជាង ១.០០០នាក់ ធ្វើជាខែលការពារខ្លួនផងដែរ៕
មតិយោបល់