ព័ត៌មានជាតិ

ក្មេងប្រុសស្រី៥នាក់! យកមើមដំឡូងមីមកស្ងោហូប បណ្តាលឲ្យពុលស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៤នាក់

ឧត្តរមានជ័យៈ លោកអធិការស្រុកអន្លង់វែង បានប្រាប់ Post News ថា មានករណីក្មេងស្រី៥នាក់ យកមើមដំឡូងមីមកស្ងោហូប បណ្តាលឲ្យពុលស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់។

ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិអូរតាមែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្មេងរងគ្រោះខាងលើទី១មានឈ្មោះ លី លាង ភេទស្រី អាយុ១ឆ្នាំ ស្នាក់នៅភូមិខាងលើ(ស្លាប់), ទី២ ឈ្មោះ នាង លីហ៊ាន ភេទប្រុស អាយុ១១ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា(ធ្ងន់),ទី៣ឈ្មោះ នាង សុខហ័រ ភេទស្រី អាយុ៩ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា (ធ្ងន់),ទី៤ ឈ្មោះ តាន់ ស៊ាវម៉ី ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា (ស្រាល) និងទី៥ឈ្មោះ ជិន ដាវុធ ភេទប្រុស អាយុ១០ខែ ស្នាក់នៅភូមិជាមួយគ្នា(ស្រាល)។

បច្ចុប្បន្ន ក្មេងស្រីជនរងគ្រោះបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ៕

មតិយោបល់