តៃវ៉ាន់ៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា កងកម្លាំងជើងទឹកអាមេរិក បានដាក់ពង្រាយនាវាពិឃាតខ្លួន នៅច្រកសមុទ្រកោះតៃវ៉ាន់ ដែលបង្កឲ្យមានភាពតានតឹងកើតទ្បើង ជាមួយប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧។
ប្រភពដដែរ បានបញ្ជាក់ថា វត្តមាននាវាជើងទឹកអាមេរិក ឆ្ពោះមកកាន់ច្រកសមុទ្រកោះតៃវ៉ាន់នេះ គឺដើម្បីគ្រប់គ្រងសកម្មភាព នាវាផ្ទុកយន្ដហោះចម្បាំងរបស់ទីក្រុងប៉េកាំង ដោយវាស្ថិតនៅចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ ពីតំបន់បែងចែកគ្នា រវាងកោះតៃវ៉ាន់ និងចិន ដែលសកម្មភាពនេះ កំពុងបង្កភាពតានតឹង សម្រាប់ផ្នែកយោធា និងនយោបាយរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងយ៉ាងខ្លាំង។
តាមសេចក្ដីរាយការណ៍មួយ បានឲ្យដឹងបន្ថែមថា កងទ័ពជើងទឹកអាមេរិក ក៏បានដាក់ពង្រាយនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរផងដែរ នៅក្បែរដែនទឹកកោះតៃវ៉ាន់ ក្នុងគោលបំណងដើម្បីឈ្លបយកព័ត៌មានសម្ងាត់ ៕
មតិយោបល់