ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថ្មីម្តងទៀត កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង ចូលទៅក្នុងដែនទឹកភាគខាងកើត

កូរ៉េខាងជើង: មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅថ្ងៃ​ពុធ​នេះ​ថា ជាថ្មីម្តងទៀត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បាន​បាញ់មីស៊ីលឆ្លងទ្វីបចូលទៅក្នុងដែនទឹកភាគខាងកើត ពីតំបន់ភាគខាងលិចរបស់ខ្លួន ដើម្បីឆ្លើយតបទៅ​នឹង​ទង្វើរអាមេរិកនិងកូរ៉េខាងត្បូង ដែលបានសម្រេចចិត្តដាក់ប្រព័ន្ធការពារមីស៊ីល THAAD នៅលើ​ឧបទ្វីប​កូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។

ការបាញ់ផ្លោងនេះ គឺវាឆ្ពោះទៅទិសខាងកើតស្ថិតនៅក្នុងខេត្ត South Hwanghae នៅម៉ោងប្រហែល ៧និង​៥០នាទីព្រឹក។ ការបាញ់នេះធ្វើឡើងបន្ទាប់ពីមីស៊ីលរយៈចម្ងាយមធ្យមកូរ៉េខាងជើង បានបាញ់សាកល្បង​ប្រភេទ Rodong និងប្រភេទ Scud ចំនួនពីរគ្រាប់ឆ្លងទ្វីប ក្នុងការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចនេះ ជាក់​ស្តែង​រវាងក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ពង្រាយការពារជាតិតំបន់ស្ថានីយ​កម្ពស់ខ្ពស់នៅ​លើ​ទឹក​ដីកូរ៉េខាងត្បូង។

ថ្ងៃមួយបន្ទាប់ពីការប្រកាសក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលឆ្លងនាវាមុជទឹកបង្ហោះ (SLBM) ចេញ​ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដើម្បីបង្ហាញពីការប្រឆាំងនឹងសេចក្តីសម្រេចដាក់ពង្រាយ THAAD នេះ​។ នៅក្នុងជម្លោះយោធា វាគឺជាការលំបាកក្នុងការរកឱ្យឃើញនិងតាមដាន SLBM ជាមួយប្រព័ន្ធរ៉ាដា X-band THAAD។

THAAD មានសមត្ថភាពទប់ស្កាត់មីស៊ីលកំណត់ទិសដៅប្រភេទមីស៊ីល Rodong របស់កូរ៉េខាងជើង។ ប្រព័ន្ធ​ប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើងដើម្បីបាញ់ទម្លាក់មីស៊ីលរយៈកម្ពស់ខ្ពស់ ៤០-១៥០គីឡូម៉ែត្រ។ ប្រទេសចិននិងរុស្ស៊ីបានជំទាស់យ៉ាងខ្លាំងទៅនឹង THAAD នៅកូរ៉េខាងត្បូង ដូចដែល​វាបានបង្កើនការតានតឹងនៅក្នុងតំបន់អាស៊ីភាគឦសាន។

ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកផងដែរ ជាយុទ្ធសាស្រ្តបំបែកតុល្យភាពនៅក្នុងតំបន់​និង​ប្រយោជន៍​​សន្តិសុខយ៉ាងធ្ងន់ធ្ងរ ដោយឡែក ប្រព័ន្ធរ៉ាដា X-band អាចពិនិត្យមើលចូលទៅ​ក្នុងទឹកដីរបស់​ចិននិងរុស្ស៊ី។

វាជាភស្តុតាងច្បាស់លាស់ ដើម្បីគាំទ្រការអះអាងថា THAAD នៅកូរ៉េខាងត្បូង មិនត្រូវមានគោលបំណងទប់​ស្កាត់​មីស៊ីលរបស់កូរ៉េខាងជើងនោះទេ ប៉ុន្តែត្រួតពិនិត្យនិងដាក់សម្ពាធលើប្រទេសចិននិងប្រទេសរុស្ស៊ី ដែល​​ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលវាជាយុទ្ធសាស្រ្តគ្រប់គ្រងតំបន់​អាស៊ី​របស់​ខ្លួន​៕

DPRK test-fires 3 short-range missiles

មតិយោបល់