(គូឡាឡាំពួរ)៖ សាលារៀនទាំងអស់នៅក្នុងស្រុក Perlis, Jerantut, និង Temerloh ក្នុងរដ្ឋ Pahang ប្រទេសម៉ាឡេស៊ីចំនួន ២៥៩កន្លែង ត្រូវបានអាជ្ញាធរបញ្ជាឲ្យបិទទ្វារជាបណ្តោះអាសន្នព្រោះតែរលកកម្តៅ នៅពេលនេះបាននឹងកំពុងវិវឌ្ឍន៍កាន់អាក្រក់ខ្លាំងឡើង។ នេះបើតាមការផ្សាយដោយសារព័ត៌មានសិង្ហបុរី នាព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ ២០១៦។
ក្រសួងអប់រំម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ អាទិត្យ អំពីការបិទសាលារៀនទាំងអស់ខាងលើនេះ ជាបណ្តោះអាសន្ន ហើយវាត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃចន្ទ នេះតទៅ ដើម្បីការពារដល់សុខុមាលភាពរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សគ្រប់កម្រិតសិក្សាចំនួន៩៧,៥៣៣នាក់ ហើយសាលារៀននឹងបើកដំណើរការវិញ ពេលអាកាសធាតុប្រសើរឡើង។
គួរបញ្ជាក់ថា តំបន់មួយចំនួននៃរដ្ឋ Pahang សីតុណ្ហភាពបានកើនឡើងខ្ពស់បំផុត ៣៧អង្សាសេ អស់រយៈពេល ៣ថ្ងៃកន្លងមកហើយ ដែលវាកំពុងបង្កជាគ្រោះរាំងស្ងួតកាន់តែខ្លាំង ប៉ុន្តែសំណាងល្អ ដែលមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕
មតិយោបល់