ជប៉ុនៈ មជ្ឈមណ្ឌលរលកយក្សស៊ូណាមិតំបន់ប៉ាស៊ីហ្វិក (PTWC) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៨ រ៉ិចទ័រ បានវាយប្រហារភាគឦសានទីក្រុងតូក្យូ ស្ថិតនៅលើកោះ Honshu ប្រទេសជប៉ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។
រញ្ជួយដីនេះ មានអនុភាពវាយប្រហារ ក្នុងជម្រៅ ៣៣ គីទ្បូម៉ែត្រ ចម្ងាយប្រហែល ៧៩ គីឡូម៉ែត្រពីភាគខាងកើត និង ភាគឦសានទីក្រុង Iwaki នៅលើកោះ Honshu ។
ហេតុការណ៍នេះដែរ មិនមានការព្រមានអំពីរលកស៊ូណាមី ដែលចេញដោយ PTWC ដែលមានមូលដ្ឋាននៅហាវ៉ៃនោះទេ៕
មតិយោបល់