ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជាង ៨២.០០០នាក់បង្ខំឱ្យជម្លៀសពីលំនៅឋាន ខណៈដែលភ្លើងឆេះព្រៃនៅក្នុងកាលីហ្វញ៉ា

អាមេរិក: មន្ត្រីបាននិយាយកាលពីយប់ថ្ងៃអង្គារថា ភ្លើងឆេះព្រៃបានផ្ទុះឡើងយ៉ាងឆាប់រហ័ស កាលព្រឹកថ្ងៃអង្គារនៅតំបន់ San Bernardino នៅភាគខាងត្បូងនៃរដ្ឋកាលីហ្វញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក ដែលបានបង្ខំឱ្យប្រជាជនជាង ៨២.០០០នាក់ ដើម្បីជម្លៀសចេញពីលំនៅឋាន។

បើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លក្ខខណ្ឌអាកាសធាតុក្តៅស្ងួតនិងខ្យល់បក់បោកខ្លាំង រីករាលដាលអណ្តាតភ្លើងធ្ងន់ធ្ងរ ដែលត្រូវបានបង្កឲ្យឆេះព្រៃយ៉ាងឆាប់រហ័ស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា ភ្លើងអណ្តាតភ្លើងបានរីករាលដាលបំផ្លាញចាប់ពី ៥ហិច តា ទៅដល់ ៩.០០០ហិចតា ក្នុងរយ:ពេលប្រហែល ២៤ម៉ោង។ វីដេអូពីកន្លែងកើតហេតុ បានបង្ហាញថា យ៉ាងហោចណាស់ មានផ្ទះមួយខ្នងនិងរចនាសម្ព័ន្ធក្បែរនោះជាច្រើនកន្លែង បានឆាបឆេះសន្ធោសន្ធៅ។ ហើយអគ្គិភ័យនេះ ត្រូវបានគំរាមគំហែងដល់រចនាសម្ព័ន្ធ ៣៤.៥០០៕

fire rages in California fire rages in California 03 fire rages in California 02 fire rages in California 01 fire rages in California 04

មតិយោបល់