អាមេរិកៈ នាវារបស់កងនាវាចរអាមេរិក បានបាញ់ព្រមានជាច្រើនគ្រាប់ នៅក្បែរកប៉ាល់ប្រទេសអ៊ីរ៉ង់មួយគ្រឿង ដែលបានធ្វើដំណើរចូលក្នុងឈូងសមុទ្រចម្ងាយ ១៣៧ ម៉ែត្រ កាលពីថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាការកណ្តាលកងនាវាចរអាមេរិក បាននិយាយថា យានល្បាតដែលមានឈ្មោះថា Thunderbolt បានបាញ់ព្រមាននៅពីមុខកប៉ាល់អ៊ីរ៉ង់ បន្ទាប់ពីវាបានមិនអើពើទៅនឹងការហៅតាមវិទ្យុ ឬការបញ្ចាំងភ្លើងហ្វា និងការនិយាយពីនាវារបស់ខ្លួន។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា នាវាអ៊ីរ៉ង់ គឺចេញពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដោយសារយល់ឃើញថា ទំនងជាមិនមានសុវត្ថិភាព ខ្លួនបានធ្វើការបញ្ឈប់វា ជាមួយនឹងវិធីសាស្ដ្របាញ់ព្រមាន។
តាមការបញ្ជាក់ពីមន្រ្តីអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កប៉ាល់អ៊ីរ៉ង់ គឺប្រដាប់ដោយអាវុធ ប៉ុន្តែនៅលើវានោះ គ្មានអ្នកបើកបរនោះទេ៕
មតិយោបល់