ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បព្វជិតកំពូលរបស់អ៊ីរ៉ាក់គំរាមកំហែងដល់កងកម្លាំងអាមេរិកឲ្យវាយប្រហារក្រុងម៉ូស៊ុល

អ៊ីរ៉ាក់ៈបព្វជិតនិកាយស៊ីអ៊ីតរបស់ប្រទេសអ៊ីរ៉ាក់ និងជាអ្នកនយោបាយ លោក Muqtada al-Sadr បានគំរាមកំហែងដល់គោលដៅនៃកងកម្លាំងសហរដ្ឋអាមេរិកឲ្យប្រយុទ្ធដើម្បីបណ្តេញក្រុមភេរវករ ISIS ចេញពីភាគខាងជើងទីក្រុង Mosul ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦។

ការគំរាមកំហែងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងចម្ងល់មួយអំពីការកត់សម្គាល់ចុងក្រោយនេះដែលបានធ្វើឡើងដោយរដ្ឋលេខាធិការក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក លោក Ashton Carter ដោយលោក al-Sadr បានប្រាប់សារព័ត៌មានថា កងកម្លាំងអាមេរិកមាន “គោលដៅស្របច្បាប់” ។

លោកal-Sadrបន្តថាក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងបាដាដចុងក្រោយបំផុតកាលពីថ្ងៃទី ១១ ខែកក្កដា លោក Carter បាននិយាយថាប្រទេសរបស់លោកកំពុងបញ្ជូនកងទ័ពបន្ថែមទៀត ចំនួន៥៦០នាក់ដើម្បីផ្តល់ការគាំទ្រផ្នែកភស្តុភាដល់កងកម្លាំងអ៊ីរ៉ាក់ប្រយុទ្ធដើម្បីរំដោះទីក្រុង Mosul ពីក្រុមភេរវកម្ម ISIS ៕

មតិយោបល់