REUTERS: ប៉ូលិសហូឡង់ បាននិយាយថា មនុស្សចំនួន ០៨នាក់ បានរងរបួស នៅថ្ងៃសុក្រនេះ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកគ្នាជាមួយរថយន្តដឹកទឹកដោះគោ រួចហើយរថភ្លើងនោះបានធ្លាក់ចេញពីផ្លូវតែម្តង។
យោងតាមសារព័ត៌មាន REUTERS បានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ហេតុការណ៍រថភ្លើង បុកជាមួយរថយន្តដឹកទឹកដោះគោនេះ បានកើតឡើងនៅភាគខាងជើងប្រទេស ហូរឡង់។ ក្រោយកើតហេតុ មនុស្សម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈ ០៧នាក់ផ្សេងទៀត ដែលរបួសដោយសារមុតរបែងកញ្ចក់ បានព្យាបាលនៅកន្លែងកើតហេតុតែម្តង។ នេះបើតាមអាជ្ញាធរក្នុងតំបន់ បានលើកឡើង។
ចំពោះមូលហេតុវិញ អាជ្ញាធរមិនទាន់អាចបញ្ជាក់បានភ្លាមៗនៅឡើយទេ ក្នុងពេលដែលក្រុមសង្គ្រោះរាប់សិបនាក់ ត្រូវបានគេបញ្ជូនឲ្យទៅកន្លែងកើតហេតុ៕
មតិយោបល់