ស៊ីរីៈ ក្រុមសកម្មជនក្នុងប្រទេស បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៤៣ នាក់ ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាស ក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម (IS) នៅភាគខាងជើង និងភាគខាងកើតនៃប្រទេសស៊ីរី កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមឃ្លាំមើលសិទិ្ធមនុស្សស៊ីរី បានឲ្យដឹងថា ១៤ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមដែនអាកាស នៅភាគខាងកើតខេត្ត Deir al-Zour ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានក្មេង ០៥នាក់ ដែលមានអាយុក្រោម ១៨ ឆ្នាំ និងស្ត្រី ០៤នាក់។
មកទល់ពេលនេះ គេនៅមិនទាន់អាចសន្និដ្ឋានបានទេថា យន្តហោះចម្បាំង ដែលបានបើកការវាយប្រហារនេះ ធ្វើទ្បើងដោយអាមេរិក ឬក៏រុស្ស៊ីនោះទេ។
តាមរបាយការណ៍ បានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលមានចំនួនអ្នករងរបួសធ្ងន់ ជាច្រើននាក់។
ក្នុងនោះដែរ ក្រុមអ្នកង្កេតការណ៍ បានឲ្យដឹងទៀតថា ការវាយប្រហារតាមអាកាស កាលពីថ្ងៃពុធ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ចំនួន ២៩ នាក់ នៅភាគខាងជើងទីក្រុង Raqqa ផងដែរ៕
មតិយោបល់