ព័ត៌មានជាតិ

ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលយប់ ដោយសាររឿងមីចែ សាម ម៉ាឌឺ !!!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តម៉ាកឡិចស៊ីសមួយគ្រឿងទៅបុកម៉ូតូស្តុបពីដែលជិះដោយបុរសតែងខ្លួនជាស្រីហៅ(ភេទទី៣ខ្ទើយ)មានគ្នា៣នាក់ពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទើយទាំង៣នាក់ ហោះផ្លោងទៅបុករបងវត្តមហាមន្ត្រី ភ្លាមៗនោះគេឃើញបុរសជនជាតិបរទេសខាងលើ បានចុះពីលើរថយន្តរត់ដេញចាប់ខ្ទើយបានម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងែទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ២៨៤ ជាប់នឹងរបងវត្តមហាមន្រ្តី ដែលស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសជនជាតិបរទេសខាងលើ បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX400 ពណ៌ទឹកមាស ពាក់ស្លាកលេខ តាកែវ 2A- 2089 បានឈប់ចតរថយន្ត ក៏ត្រូវជនសង្ស័យដែលជាបុរសតែងខ្លួនជាស្រី(ខ្ទើយ) ៣នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CO- 4779 បានជិះមកជិតរថយន្តរបស់ជនជាតិបរទេសខាងលើ រួចឆ្លៀតឱកាស បើកទ្វារថយន្តលូកដៃលួចយកកាបូបដែលមានលុយនៅខាងក្នុង៣ពាន់ដុល្លារនិងសៀវភៅប៉ាស្ព័រ រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន តែត្រូវបានបុរសជនជាតិបរទេសខាងលើ បើករថយន្តដេញតាមពីក្រោយ រហូតមកដល់ផ្លូវលេខ២៨៤ ក្បែរ របងវត្តមហាមន្ត្រី ក៏បានបើករថយន្តបុកម៉ូតូរបស់ជនសង្ស័យទាំង៣នាក់ខាងលើ ពេញទំហឹង បណ្តាលឲ្យជនសង្ស័យជាខ្ទើយទាំង៣នាក់ ហោះផ្លោងទៅបុករបងវត្ត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។

ភ្លាមៗនោះ បុរសជនជាតិបរទេសខាងលើ បានបើកទ្វារថយន្ត ចុះមករត់ដេញចាប់ ជនសង្ស័យខាងលើ តែចាប់បានតែខ្ទើយម្នាក់ប៉ុណ្ណោះ ចំណែក២នាក់ទៀត គេចខ្លួនចូលវត្តមហាមន្ត្រីបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ តែបែរជាជនសង្ស័យជាខ្ទើយនេះនិយាយថា៖ គាត់មិនបានលួចកាបូបលុយរបស់បុរសជនជាតិបរទេសនោះទេ ដោយនៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CO- 4779 ជិះគ្នា៣នាក់ ខណៈនោះក៏មានបុរសជនជាតិបរទេសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសRX 400 ពណ៌ទឹកមាស ពាក់ស្លាកលេខ តាកែវ 2A- 2089 បានជិះមកញ៉ែមិត្តភក្តិរបស់គាត់ ដែលធ្វើដំណើររួមម៉ូតូជាមួយគ្នា និងបាន ហៅមិត្តភក្តិរបស់គាត់ទៅដេកជាមួយនៅក្នុងរថយន្តទៀតផង មិត្តភក្តិគាត់ក៏យល់ព្រម ដោយមិត្តភក្តិគាត់និងបុរសជនជាតិបរទេសខាងលើ បាននៅក្នុងរថយន្តអស់រយៈពេលជាង៣០នាទី ទើបមិត្តភក្តីគាត់បានដើរចេញពីក្នុងរថយន្តមក ហើយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅវិញ ខណៈនោះមិនដឹងថាមិត្តភក្តីរបស់គាត់ដែលដេកនៅក្នុងរថយន្តជាមួយជនជាតិបរទេសខាងលើនោះបានលួចយកកាបូបលុយ រឺក៏អត់ទេ ស្រាប់តែកំពុងជិះដល់ផ្លូវលេខ២៨៤ ក្បែររបងវត្តមហាមន្ត្រី បុរសជនជាតិបរទេសខាងលើ បានបើករថយន្តមកបុកម៉ូតូរបស់គាត់ពីក្រោយពេញទំហឹង បណ្តាលឲ្យគាត់ហោះផ្លោងទៅបុករបងវត្តចំណែកមិត្តភក្តិ២នាក់ទៀត បាននាំគ្នារត់ចូលទៅក្នុងវត្តបាត់ស្រមោលតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ សាម ម៉ាឌឺ អាយុ២៥ឆ្នាំ មុខរបរលក់ឡេ និងចងការលុយ បច្ចុប្បន្នស្នាក់នៅម្តុំវិទ្យាល័យជាស៊ីមសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនដើម្បីសួរនាំសិន ចំណែកបុរសជនជាតិបរទេសខាងលើ បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕

មតិយោបល់