អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសអ៊ីរ៉ង់ គ្រោងនឹងធ្វើការវាយប្រហារ ទៅលើស្ថានទូតអាមេរិកចំនួន ៤ ទីតាំង នៅពេលដែលឧត្តមសេនីយ៍កំពូលរបស់ពួកគេ ត្រូវបានសម្លាប់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។
នៅពេលត្រូវបានអ្នកកាសែតសួរថា តើការគំរាមកំហែងអ្វី ដែលនាំឱ្យមានការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ បានប្រាប់ភ្នាក់ងារ Fox News ថា «ខ្ញុំ អាចបង្ហាញថា ការគំរាមកំហែងនោះគឺជាអ្វី ហើយខ្ញុំជឿថា វាប្រាកដជាការវាយប្រហារស្ថានទូតចំនួន ៤ទីតាំងរបស់អាមេរិក»។
មូលហេតុដែលនាំឲ្យអ៊ីរ៉ង់អនុវត្តបែបនេះ គឺដោយសារការសម្លាប់ឧត្តមសេនីយ៍លោក Qasem Soleimani ដែលជាវីរបុរសជាតិអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីមានបាតុកម្មជាច្រើនថ្ងៃ នៅឯស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងបាកដាដ៕
មតិយោបល់