ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ប្រកាសដាក់ខេត្តចំនួន៥ ក្នុងភាពអាសន្ន ទៅលើករណីភ្លើងឆេះព្រៃ អំទ្បុងពេលរដូវប្រាំង

ឥណ្ឌូនេស៊ីៈ ចំពេលមានការកើនឡើងនៃអាកាសធាតុក្តៅ នៅក្នុងប្រទេសឥណ្ឌូនេស៊ី រដ្ឋាភិបាលបានប្រកាសដាក់ខេត្តចំនួន ៥ ឲ្យស្ថិតនៅក្នុងគ្រាអាសន្ន ជុំវិញករណីរីករាលដាលភ្លើងឆេះព្រៃ នៅលើដីគោក។ នេះបើយោងតាមសារព័ត៌ Channel News Asia ចេញលផ្សាយនៅទី២៨ ខែកក្កដា ឆ្នាំ ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃពុធទី ២៦ ខែកក្កដា ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បានបញ្ជាក់ថា ខេត្តទាំងនោះរួមមាន Riau, Jambi, South Sumatra, West Kalimantan និង South Kalimanta។

ប្រភពដដែរបានបញ្ជាក់ថា ការដាក់ខេត្តទាំង ៥ ឲ្យស្ថិតនៅក្នុងភាពអាសន្នបែបនេះ នឹងជួយដល់រដ្ឋាភិបាលក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងករណីភ្លើងឆេះព្រៃ ដែលការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីស្រុកជាច្រើន នៅតាមបណ្តាខេត្តនានា ត្រូវបានអាជ្ញាធរប្រកាសពីស្ថានភាពអាសន្នបន្ទាន់។

គួរបញ្ជាក់ដែរថា វិធានការប្រុងប្រយ័ត្ននេះ បានធ្វើទ្បើងចាប់តាំងពីខែមករាមកម្ល៉េះ ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលមានសក្ដានុពលមិនអាចគ្រប់គ្រងបាន នៅពេលអាកាសធាតុកាន់តែក្ដៅ៕

មតិយោបល់