ព័ត៌មានអន្តរជាតិ

ករណីវីរុសឆ្លងកូរ៉ូណានៅចិន មនុស្សស្លាប់កើនឡើងដល់ យ៉ាងហោចណាស់ ៦៣០ នាក់ហើយ

ចិនៈ នៅថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ នៅក្នុងប្រទេសចិន ដោយសារការផ្ទុះទ្បើងនៃវីរុសកូរ៉ូណា បានកើនឡើងដល់យ៉ាងហោចណាស់ ៦៣០ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយតួលេខនេះ គឺត្រូវបានអះអាង បន្ទាប់ពីខេត្តហ៊ូប៉ី ដែលរងគ្រោះខ្លាំងបំផុត បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៦៩ នាក់បន្ថែមទៀត។

ក្នុងនោះ តាមរបាយការណ៍បច្ចុប្បន្នភាពប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលជាតិ ក៏បានឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ករណីថ្មីនៃអ្នកឆ្លងវីរុសនេះ គឺមានចំនួន ២,៤៤៧ នាក់ផងដែរ៕

មតិយោបល់