ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ គ្មានកិច្ចចរចាទេ ដរាបណាអាមេរិក មិនបញ្ឈប់គោលនយោបាយជាសត្រូវគ្នានោះ

កូរ៉េៈ រដ្ឋាភិបាលកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនមិនចង់បន្តកិច្ចចរចានុយក្លេអ៊ែរទៀតទេ ដរាបណាអាមេរិក មិនចាត់វិធានការបញ្ចប់ភាពប្រទូសរ៉ាយនឹងគ្នា ដែលការលើកទ្បើងនេះ ធ្វើទ្បើងមួយថ្ងៃបន្ទាប់ពីកិច្ចចរចា នៅក្នុងប្រទេសស៊ុយអែត មិនទទួលបានផ្លែផ្កា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។

ការពិភាក្សានៅស៊ុយអែត បានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីកិច្ចប្រជុំកាលពីខែកុម្ភៈ រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកើតឡើង ក្រោយពេលធ្វើតេស្តអាវុធរបស់ក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ។

ដោយកូរ៉េខាងជើង បានដើរចេញពីកិច្ចចរចា នៅប្រទេសស៊ុយអែត ហើយនិយាយថា ខ្លួនខកចិត្តចំពោះកង្វះខាតដំណោះស្រាយថ្មី និងការបង្កើតបរិយាកាស ដែលបានផ្តល់ដោយក្រុងវ៉ាស៊ីនតោន៕

មតិយោបល់