ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន នឹងដោះស្រាយភាពមិនស៊ីចង្វាក់គ្នា ជាមួយកូរ៉េខាងត្បូង

ចិនៈ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចប្រឹងប្រែងរួមគ្នា ជាមួយសមភាគីកូរ៉េខាងត្បូង ក្នុងការដោះស្រាយឲ្យបានសមស្រប នូវភាពមិនស៊ីចង្វាក់គ្នារវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ស៊ី បានធ្វើទ្បើងនៅក្នុងសារអបអរសាទរមួយ ផ្ញើទៅឲ្យកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ក្នុងឱកាសថ្ងៃគម្រប់ខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងកូរ៉េខាងត្បូង៕

មតិយោបល់