ក្រោយពីលោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេស បានកោះហៅខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ Wayne Rooney ឲ្យចូលរួមជាមួយក្រុមជម្រើសជាតិ កាលពីថ្ងៃអង្គារលន្លងមក ត្រូវបានអ្នកគាំទ្រអង់គ្លេសជាច្រើនមានការសប្បាយចិត្តយ៉ាងខ្លាំង។
យ៉ាងណាវិញ ESPN reports ចុះកាលពីព្រឹកមិញនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម Everton Wayne Rooney បានបដិសេធ មិនចូលរួមជាថ្មីម្តងទៀតឲ្យក្រុមជម្រើសជាតិអង់គ្លេសឡើយ។ មូលហេតុដែលនាំឲ្យកីឡាករដ៍ឆ្នើមរូបនេះ មិនមកចូលរួមជាមួយក្រុមជម្រើសជាតិនោះ មិនមែនមកពីមានការអាក់អន់ស្រពន់ចិត្ត ឬមិនចង់លេងឲ្យជម្រើសជាតិនោះឡើយ តែ Rooney មានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលទទួលបានការកោះហៅនេះ។ ក៍ប៉ុន្តែដោយសារកីឡាកររូបនេះ ចង់សម្រាកដើម្បីផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយ កសាងសមិទ្ធិផលសម្រាប់ក្រុមជម្រើសជាតិវិញម្តងនោះ ទើប Rooney សម្រេចចិត្តមិនបន្តចូលរួមជាមួយក្រុម ជម្រើសជាតិអង់គ្លេសវិញឡើយ។ ម្យ៉ាងវិញទៀតនោះ វ័យរបស់ Rooney កាន់តែចាស់ទៅហើយ បើទោះបីជាសមត្ថភាព នៅតែល្អតែមិនដូចមុនឡើយ ខណៈពេលដែលយុវជនជំនាន់ក្រោយជាច្រើន កំពុងពេញកម្លាំង និងពោរពេញទៅដោយ សមត្ថភាព។
គួរបញ្ជាក់ផងដែរថាលោក Gareth Southgate បានកោះហៅ Wayne Rooney ឲ្យមកកាន់ក្រុមជម្រើសជាតិវិញ កាលពីថ្ងៃអង្គារកន្លងមក ក្រោយពីបានឃើញទម្រង់លេងយ៉ាងល្អរបស់ កីឡាករវ័យ៣១ឆ្នាំរូបនេះ នៅក្រុម Everton ។ Rooney ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសបានចំនួន ១១៩ប្រកួត និងស៊ុតបាន ៥៣គ្រាប់។
មតិយោបល់